Penn State Health បានប្តេជ្ញាចិត្តក្នុងការធានាថាអ្នកជំងឺ និងអ្នកមកជួបពិនិត្យទាំងអស់អាចទទួលបានការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាព ខណៈពេលកំពុងទទួលការថែទាំនៅមន្ទីរព្យាបាលរបស់យើង។ ដោយធានាថាអ្នកជំងឺអាចផ្តល់នូវសេចក្តីបញ្ជាក់ដែលច្បាស់លាស់អំពីស្ថានភាពវេជ្ជសាស្ត្រ តម្រូវការ និងប្រវត្តិជំងឺរបស់ខ្លួន ព្រមទាំងអាចយល់ពីការវាយតម្លៃរបស់ក្រុមថែទាំលើស្ថានភាពវេជ្ជសាស្ត្រ និងជម្រើសនៃការព្យាបាល គឺមានសារៈសំខាន់សម្រាប់ការថែទាំអ្នកជំងឺប្រកបដោយគុណភាព។

នៅ Penn State Health សេវាកម្មជំនួយភាសា មានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃ សម្រាប់ការថែទាំសុខភាពរបស់អ្នក។ ប្រសិនបើភាសាដើមរបស់អ្នកមិនមែនជាភាសាអង់គ្លេសទេ រួមទាំងភាសាសញ្ញា ហើយអ្នកចង់ធ្វើការប្រាស្រ័យទាក់ទងអំពីតម្រូវការផ្នែកវេជ្ជសាស្រ្តរបស់អ្នកជាភាសានោះ សូមជូនដំណឹងមកកាន់បុគ្គលិករបស់យើងថា អ្នកស្នើសុំអ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រ។ ក្នុងអំឡុងពេលស្នាក់នៅរបស់អ្នក បុគ្គលិករបស់យើងអាចជួយអ្នកចូលប្រើសេវាកម្មជំនួយភាសាដូចខាងក្រោម សម្រាប់ការថែទាំផ្នែកវេជ្ជសាស្រ្តរបស់អ្នក៖

  • ការបកប្រែផ្ទាល់មាត់តាមទូរសព្ទគឺអាចរកបាន 24 ម៉ោងក្នុងមួយថ្ងៃ/7 ថ្ងៃក្នុងមួយសប្តាហ៍
  • ការបកប្រែផ្ទាល់មាត់តាមវីដេអូពីចម្ងាយ
  • អ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រ ដែលមានវិជ្ជាជីវៈ និងមកបកប្រែផ្ទាល់
  • សេវាកម្មបកប្រែឯកសារវេជ្ជសាស្ត្រ

ការបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រ

សេវាកម្មបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រតែងតែមានផ្ដល់ជូនអ្នកជំងឺ និងគ្រួសាររបស់ពួកគេដោយឥតគិតថ្លៃ និងមានច្រើនជាង 150 ភាសា 

ព្រមទាំងគ្រាមភាសា ក៏ដូចជាភាសាសញ្ញាអាមេរិកផងដែរ។ ជម្រើសបកប្រែផ្ទាល់មាត់រួមមានការជជែកតាមវីដេអូ និងទូរសព្ទ។ អ្នកបកប្រែភាសាសញ្ញានៅនឹងកន្លែងអាចត្រូវបានរៀបចំជាមុន។ សូមជូនដំណឹងទៅបុគ្គលិកណាម្នាក់ ប្រសិនបើអ្នកចង់បានអ្នកបកប្រែផ្ទាល់មាត់។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ មិនគួរប្រើប្រាស់សេវាអ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រ ដែលមិនមានវិញ្ញាបនបត្រជាអ្នកបកប្រែឡើយ។

សេវាកម្មបកប្រែ៖

  • Hampden Medical Center៖ 717-981-8134
  • Holy Spirit Medical Center៖ 717-763-3082
  • Lancaster Medical Center៖ 223-287-8204
  • Milton S. Hershey Medical Center៖ អ៊ីមែល [email protected]
  • St. Joseph Medical Center៖ 484-955-5168 
  • ក្រុមវេជ្ជសាស្ត្រ៖ សូមហៅទូរសព្ទទៅអ្នកគ្រប់គ្រងទីតាំងសេវាវេជ្ជសាស្ត្រ ដែលអ្នកជំងឺបានទទួលការថែទាំ

ការបកប្រែមិនពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ

Google Translate អាចត្រូវបានប្រើប្រាស់សម្រាប់បកប្រែសញ្ញា ម៉ឺនុយ និងឯកសារ ព្រមទាំងការសន្ទនាដែលមិនពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ ច្រើនជាង 130 ភាសា។ សូមកត់សម្គាល់ថា Penn State Health មិនទទួលខុសត្រូវចំពោះការបកប្រែខុសឡើយ។

ទាញយកកម្មវិធី Google Translate ពី Google Play ឬ App Store។

Get it on Google Play badge

Available on the App Store badge

សំណួរដែលសួរញឹកញាប់

តើមានភាសាអ្វីខ្លះដែលអាចរកបានសម្រាប់តម្រូវការបកប្រែផ្ទាល់មាត់ ឬបកប្រែឯកសារវេជ្ជសាស្ត្ររបស់ខ្ញុំ?

យើងផ្តល់សេវាកម្មភាសាសម្រាប់ជាង 150 ភាសា តាមរយៈការបកប្រែផ្ទាល់មាត់ និងការបកប្រែជាអក្សរ។

តើខ្ញុំអាចទទួលបានអ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រដោយរបៀបណា?

សូមផ្ដល់ដំណឹងមកកាន់បុគ្គលិករបស់យើងថាអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នក ស្នើសុំអ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រ។

តើសមាជិកគ្រួសារ ឬមិត្តភក្តិអាចបកប្រែផ្ទាល់មាត់ឱ្យខ្ញុំបានដែរឬទេ?

Penn State Health ទទួលស្គាល់ថាគ្រួសារ/មិត្តភក្តិជាផ្នែកសំខាន់មួយនៃក្រុមថែទាំ។ ទោះជាយ៉ាងណាក្ដី យើងបានប្តេជ្ញាចិត្តក្នុងការផ្ដល់ការថែទាំប្រកបដោយគុណភាព ហើយវាអាចសម្រេចបានដោយល្អបំផុតតាមរយៈអ្នកបកប្រែផ្ទាល់មាត់ផ្នែកវេជ្ជសាស្ត្រដែលមានលក្ខណសម្បត្តិ និង/ឬមានវិញ្ញាបនបត្រ ដើម្បីធានាបាននូវការប្រាស្រ័យទាក់ទងអំពីព័ត៌មានវេជ្ជសាស្ត្រប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពរវាងបុគ្គលិករបស់យើង និងអ្នកជំងឺ។